Visite chez Père BERGER - 11/2026
**Une visite auprès du Père BERGER**
Ce samedi 14 novembre 2026, notre petit groupe de « jeunes » a eu le plaisir de rendre visite au Père Berger, à sa résidence de retraite à Saint-Denis, en Seine-Saint-Denis. Notre visite était comme une rencontre familiale, un moment de partage et d'affection auprès de celui qui a tant donné aux autres. Le corps est aujourd'hui fatigué par les années. Mais Père Berger reste vif, et sa parole est toujours aussi précieuse. Il continue, avec bienveillance, à nous écouter et à nous donner de précieux conseils. Ces instants nous rappellent combien les liens humains sont importants. Les années passent, mais l'affection, le respect et la reconnaissance demeurent.
Cher Père Berger, nous vous souhaitons de tout cœur une bonne santé, beaucoup de sérénité et une longue vie ! Que vous puissiez encore longtemps nous accompagner de votre sagesse et de votre bienveillance !
Avec toute notre affection et notre profonde reconnaissance. (Photos : Cliquer ici / click here)
(Vindy, Dararoth, Bora, Dan et Louane)
នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ពួកយើងមួយក្រុមតូច បានទៅសួរសុខទុក្ខលោកឪពុក ប៊ែកហ្សេ Berger នៅមណ្ឌលថែទាំមនុស្សចាស់ ដែលមានទីតាំងនៅក្រុងសាំងដឺនី ជាយក្រុងប៉ារីស ប្រទេសបារាំង។ ពួកយើងបានជជែកសួរសុខទុក្ខ ចែករំលែករឿងរ៉ាវខ្លះៗ និងបង្ហាញក្តីស្រឡាញ់ចំពោះលោកឪពុក។ ទោះបីពេលវេលាបានធ្វើឱ្យរាងកាយរបស់លោកឪពុកចុះខ្សោយទៅតាមវ័យក៏ដោយ ប៉ុន្តែស្មារតី និងការគិតរបស់លោកនៅតែរហ័សរហួនដដែល។ លោកនៅតែស្តាប់ពួកយើងដោយយកចិត្តទុកដាក់ ហើយផ្តល់ដំបូន្មានល្អៗ និងមានតម្លៃដល់ពួកយើងដូចមុន។ ការជួបគ្នានៅថ្ងៃនេះ បានឱ្យយើងយល់កាន់តែច្បាស់ថា ទំនាក់ទំនងរវាងមនុស្ស និងការយកចិត្តទុកដាក់ចំពោះគ្នា គឺមានតម្លៃខ្លាំងណាស់។ ពេលវេលាចេះតែកន្លងផុតទៅ ប៉ុន្តែក្តីស្រឡាញ់ ការគោរព និងការដឹងគុណចំពោះអ្នកដែលធ្លាប់ធ្វើអំពើល្អដល់យើង នៅតែស្ថិតក្នុងចិត្តយើងជានិច្ច។ យើងសូមជូនពរឱ្យលោកមានសុខភាពល្អ មានសេចក្តីសុខ និងមានអាយុយឺនយូរ។ ហើយយើងសង្ឃឹមថា លោកនឹងនៅតែអាចចែករំលែកបទពិសោធន៍ និងដំបូន្មានល្អៗដល់ពួកយើងបានយូរអង្វែងតទៅទៀត។
ដោយក្តីគោរពស្រឡាញ់ និងការដឹងគុណយ៉ាងជ្រាលជ្រៅពីពួកយើងទាំងអស់គ្នា !
(វិនឌី, ដារារ័ត្ន, បូរាណ, ដាន និង លូអាន)