Rencontre MJC Kampot et CEK Kep 09/2025
Dimanche 28 septembre, la MJC Kampot a eu le plaisir d'accueillir l'ONG CEK Kep pour une rencontre amicale dans le cadre d’ « Echanges Jeunes ». Cette rencontre permettrait aux jeunes khmers de développer la confiance en soi, le courage, l'autonomie, le dynamisme, l'esprit de groupe. Les jeunes des deux Maisons ont démontré leurs capacités à vivre ensemble avec moralité, vertu et solidarité. En tant que nouvelle génération, ces jeunes qui représentent l’avenir du pays, ont un rôle important à jouer dans la préservation de la culture khmère. Ce type de rencontre représente une opportunité précieuse pour renforcer l’éducation et l’épanouissement de la jeunesse cambodgienne. Ensemble, les deux structures mutualisent leurs compétences, leurs ressources pédagogiques et leur expérience du terrain. Cette coopération ponctuelle favorise la mise en place d’activités culturelles, artistiques et sportives adaptées aux besoins locaux. Elle permet également de proposer aux jeunes un accompagnement plus complet, encourageant la créativité, le sens des responsabilités et l’ouverture d’esprit.
La MJC Kampot a eu l'honneur de recevoir SAR Sylvia Sisowath la fondatrice du CEK lors de cet évènement. (Photos : cliquer ici / click here)
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ផ្ទះយុវវ័យ និងវប្បធម៌ (MJC) បានសហការរៀបចំកម្មវិធី ទស្សនកិច្ចនិងបំលាស់ប្តូរបទពិសោធន៍ រវាងយុវវ័យ « ផ្ទះយុវវ័យនិងវប្បធម៌ » និងយុវវ័យមកពីអង្គការ « សម្រស់ភត្រាកុមារខ្មែរខេត្តកែប CEK » ។ កម្មវិធីនេះ បានផ្តល់ឱកាសឱ្យប្អូនៗបង្កើនទំនុកចិត្ត មានសាមគ្គីភាព មានភាពក្លាហាន ឯករាជ្យភាព និងរស់រវើក ក្នុងការបង្ហាញនូវសមត្ថភាព និងទេពកោសល្យរបស់ប្អូនៗ ដើម្បីចូលរួម ចំណែកអភិវឌ្ឍន៍ខ្លួន និងសហគមន៍ កំពត-កែប ប្រកបដោយប្រសិទ្ធិភាព សុជីវធម៌ គុណធម៌ និងសាមគ្គីភាព ។ ជាពិសេសក្នុងនាមប្អូនៗជាយុវជនជំនាន់ក្រោយ ប្អូនៗបានចូលរួមជាចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសិល្បៈវប្បធម៌ខ្មែរដ៏ផូរផង់ផងដែរ ។ ជាកិត្តិយសណាស់ កម្មវិធីនេះបានការយាងអញ្ចើញចូលរួម ពីព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ស៊ីលវីយ៉ា ស្ថាបនិកនៃអង្គការសម្រស់ភត្រាកុមារខ្មែរ ជាគណៈអធិតីផងដែរ ។
ឆ្លៀតក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណដល់ « Visit Kampot » ដែលបានគាំទ្រការថតរូប និងវីដេអូក្នុងកម្មវិធីនេះ ។
Touch DORN, Directrice de la MJC Kampot