Dessin et peinture à la MJC Kampot 09/2023

Tous les jours, à la Maison des Jeunes à Kampot, un jeune peut venir lire un livre ou faire un devoir ou discuter avec une animatrice. Tous les jours, n'importe quel jeune peut venir à l'atelier de dessin de la Maison. Dessiner permet à un jeune de développer son imagination et aussi de faire travailler sa mémoire.

(Photos : Cliquer ici / Click here)

ជម្រាបសួរ ! ខ្ញុំបាទឈ្មោះ នុត ខែម សព្វថ្ងៃជាអ្នកសម្របសម្រួលខាងផ្នែកគំនូរ បានមកជួយបណ្តុះបណ្តាលប្អូនៗដែលមានចំណាប់អារម្មណ៍ខាងផ្នែកវិស័យគំនូរនៅផ្ទះយុវវ័យនិងវប្បធម៌តាំងពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៣ ។ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង នៅពេលដែលបានចែករំលែកបទពិសោធន៍របស់ខ្ញុំផ្ទាល់ទៅប្អូនៗដោយ សារតែខ្ញុំពីមុនក៏ធ្លាប់ជាអតីតសិស្សគំនូរនៅសមាគមន៍ ផ្ទះយុវវ័យនិងវប្បធម៌នេះផងដែរ ដូច្នេះសម្រាប់ប្អូនៗដែលជាយុវវ័យទាំងអស់ដែលមានចំណង់ចំណូលចិត្តខាងគំនូរ ហើយចេះគូរខ្លះៗ និងចង់បំពេញនូវដុងគំនូររបស់ខ្លួនពីកំណើត អញ្ចឹងអ្នកទាំងអស់គ្នាអាចមកទទួលចំនេះដឹងបន្ថែមនៅផ្ទះយុវវ័យបាន ដោយមានខ្ញុំជាអ្នកបណ្តុះបណ្តាលផ្ទាល់ ដើម្បីបំពេញនូវចន្លោះខ្វះខាតដែលប្អូនៗមាន និងជាការកំសាន្តផងក៏ដូចជាបានបទពិសោធន៍ថ្មីពីការគូរនិងដើម្បីបំពេញក្តីស្រមៃរបស់ប្អូនៗផងដែរ ។  ហើយថ្នាក់រៀននេះ ចាប់ផ្តើមពីថ្ងៃអង្គារដល់សៅរ៍ (ពីម៉ោង ៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់) ។ ចំពោះការបណ្តុះបណ្តាលក៏ដូចជាចែករំលែកបទពិសោធន៍របស់ខ្ញុំបន្តទៅកាន់ប្អូនៗ ជំហ៑ានដំបូងគឺប្អូនៗចេះប្រើប្រាស់និងយល់ដឹងបន្ថែមពីខ្មៅដៃក្នុងការគូរ ជាពិសេសចេះយល់ពីការវាយស្រមោលបែបគំនូរខ្មៅដៃ ម្យ៉ាងទៀតសម្រាប់គោលដៅពីឥឡូវដល់ចុងឆ្នាំគឺប្អូនៗចេះច្បាស់បំផុតទៅលើគំនូរខ្មៅដៃ ។