La MJC et le mois de Décembre 2021, l'effervescence.

La crise sanitaire mondiale de 2020 nous a appris à nous adapter, à adapter nos actions sur le terrain, en fonction des demandes des jeunes et leurs parents, notamment en étant présents directement dans leurs villages éloignés de la ville de Kampot. En ce mois de décembre 2021, bien que le virus Covid-19 soit encore menaçant partout dans le Royaume du Cambodge, la quasi totalité de nos actions ont repris : Cours de langues, bibliothèque sur place et bibliothèque mobile, jeux, table-ronde, musique, danses etc. Plus de 300 jeunes y participent chaque jour. Et cela grâce à vous tous, à travers votre participation active ou vos soutiens financiers. La Maison des Jeunes et de la Culture Kampot vous remercie ! 

(Photos : Cliquer ici / Click here)

ដើមឆ្នាំ២០២១ក្នុងអំឡុងខែមករា និងកុម្ភៈ គឺពោពេញដោយកម្លាំង ប៉ុន្តែនៅដើមខែមីនា យើងបានត្រលប់មកប្រឈមគួរឱ្យកត់សម្គាល់ឡើងវិញ ចំពោះស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។ ទាំងនោះគឺជាបទពិសោធន៍បន្ថែមពីឆ្នាំ២០២០ ដែលយើងត្រូវពុះពារដោះស្រាយ។

MJCពិតជាបានធ្វើការបត់បែនខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងដំណើរការក្នុងបរិបទនៃជំងឺកូវីដ-១៩។ សកម្មភាពភាពមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន សកម្មភាពមួយចំនួនដំណើរការក្នុងទ្រង់ទ្រាយតូច ឬមធ្យមទៅតាមគន្លងនៃការរស់នៅថ្មី តែអ្វីដែលយើងមានមោទនភាពចំពោះក្រុមការងារយើង គឺការរំលេចចេញនូវសកម្មភាពថ្មីៗមួយចំនួន។ សមិទ្ធិផលទាំងនោះ រួមមាន ៖កម្មវិធីខ្ចីសៀវភៅ/ ការបង្កើតបណ្ណាល័យក្នុងភូមិឆ្ងាយៗចំនួន៣កន្លែង ដែលអាចឱ្យយើងដំណើរការ ទាំងសកម្ម​ភាព បណ្ណាល័យ ល្បែងកម្សាន្តនិងកីឡានៅនឹងទីតាំងភូមិផ្ទាល់តែម្តង / សកម្មភាពកីឡាតាមអនឡាញ / ការផ្តល់កញ្ចប់អាហារតាមភូមិ / សកម្មភាពតុមូលនិងសប្បុរសធម៌តាមភូមិ / ការពង្រីកសកម្មភាពសួនបន្លែ / បង្កើនដៃគូសហការច្រើនជាមួយបណ្តាអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីធ្វើការរួមគ្នាលើផ្នែកអប់រំ បណ្ណាល័យនិងបរិស្ថាន។ កិច្ចការថ្មីទាំងនោះ សុទ្ធតែទទួលបានការចូលរូមសហការនិងគាំទ្រពីអាជ្ញាធរមូលដ្ឋាន ។

ដោយឡែកចាប់តាំងពីដើមខែវិច្ឆិកាមក សកម្មភាពស្ទើរតែទាំងអស់បានចាប់ផ្តើមដំណើរការឡើងវិញហើយ។ ក្នុង​នោះថ្នាក់រៀនភាសាចំនួន៨ថ្នាក់ (ថ្នាក់ភាសាបារាំង២ អង់គ្លេស៦) បាននឹងកំពុងដំណើរការជាមួយសិស្សប្រមាណជាជាង១៤០នាក់ ថ្នាក់បង្រៀនកុំព្យូទ័រទទួលសិស្សបានច្រើនជាងមុន ដោយមានការបន្ថែមចំនួនកុំព្យូទ័រសម្រាប់សិក្សា ហើយកំពុងទទួលប្អូនៗឱ្យសិក្សាប្រមាណជាជាង៨០នាក់។ ងាកមកសកម្មភាពកីឡាប្រចាំថ្ងៃដែលមានដូចជា បាល់បោះ វាយសីយ៍ វាយប៉េងប៉ុង...។ល។ ក៏បានដាក់ឱ្យលេងកម្សាន្តវិញដែរ ក្នុងទ្រង់ទ្រាយជាក្រុមតូចៗសិន។ សកម្មភាពហាត់រាំសម័យទំនើបប្រចាំថ្ងៃជាក្រុម ក៏បានចាប់ផ្តើមឡើងដូចគ្នា ពេលនេះមានប្អូនៗក្រុមរាំសម័យ៥ក្រុមកំពុងត្រលប់មកហាត់ទៀងទាត់វិញ ចំណែកសកម្មភាពហាត់របាំ និងតន្រ្តី បានកំពុងនឹងដំណើរការទៅយ៉ាងរលូន ហើយយើងកំពុងរៀបចំផ្សព្វផ្សាយបន្ថែមអំពីសកម្មភាពនេះ ដើម្បីឱ្យប្អូនៗដែលចាប់អារម្មណ៍ អាចមកចូលរួមហាត់រៀនបានបន្ថែមទៀត។

ការអធិប្បាយខាងលើស្ថិតនៅក្នុងចំណែកមួយនៃការងាររបស់យើង ជាក់ស្តែងយើងនៅមានសកម្មភាពផ្សេងៗជាច្រើនទៀត។ យើងអាចជម្រាបដោយខ្លីថា មានយុវវ័យចេញ-ចូលកន្លែងយើងប្រមាណជាជាង៣០០នាក់/ថ្ងៃ ក្នុងចន្លោះពេល៧ម៉ោងផ្សេងៗគ្នា ហើយស្ថិតនៅក្នុងការយកចិត្តដាក់អនុវត្តវិធានការណ៍ផ្សេងៗ ដើម្បីការពារការរាតត្បាតពីជំងឺកូវីដ-១៩។

ជាចុងបញ្ចប់នៃសេចក្តីខាងលើនេះ យើងសូមជូនពរពីចម្ងាយ ដល់មនុស្សនៅទូទាំងសកលលោក សូមមានសុខភាពល្អ ហើយសូមរស់នៅក្នុងភាពរឹងមាំជានិច្ច។ សូមអរគុណ!