Reprise de toutes les actions à la MJC / Kampot 01-2021

2020 a été une année difficile partout dans le monde. Au Cambodge, la contamination est moins importante qu'en France, mais notre Maison des jeunes à Kampot a aussi vécu des confinements, le virus Covid-19 oblige. Toutefois, aujourd'hui, janvier 2021, la MJC vient de reprendre toutes ses activités avec l'accord des autorités locales : Cours de langues française et anglaise, Ateliers d'informatique, de musique, de danses, Sports collectifs, Bibiothèque et bibliothèque mobile, Cantine solidaire, Actions d'aide aux jeunes mamans, Aides alimentaires d'urgence aux villageois isolés etc. Et tout cela est possible grâce à vos soutiens. Merci à vous !  (Photos : Cliquer ici / Click here)

ផ្ទះ​យុវវ័យ និង​វប្បធម៌ នៅខេត្ត​កំពត ចាប់ផ្ដើម​ដំណើរ​ការឡើង​ជាធម្មតា នៅ​ដើម​ឆ្នាំ​២០២១ ។ មានបង្រៀន​ដូច​ជា : របាំ តន្រ្តី​សម័យ  ភាសាបារាំង - ភាសាអង់គ្លេស កំព្យូទ័រ បណ្ណាល័យ-​បណ្ណាល័យ​ចល័ត   ផ្ទះ​បាយសំរាប់​ក្មេង​ក្រីក្រ និង ជួយឧបត្ថម្ភនូវ​គ្រឿង​ឧបភោគ​-បរិភោគ  សួនដំណាំ  សកម្មភាព​កីឡា  ជួយអប់រំកិច្ចសង្គមផ្នែកស្រ្តី  ។

ស្ថានភាពនៃទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ពិតជាអាចគ្រប់គ្រង និងល្អប្រសើរ! ជាក្តីសោមនស្សក្រៃលែង យើងអាចដំណើរការគ្រប់សកម្មភាពទាំងអស់ឡើងវិញហើយ ៖

- គ្រប់គ្នាអាចត្រលប់មកថ្នាក់រៀនកុំព្យូទ័វិញហើយ ជាមួយនឹងការបើក៨ម៉ោង/ថ្ងៃ

- ថ្នាក់ភាសាបារាំង និងអង់គ្លេស សរុប៨ថ្នាក់ កំពុងធ្វើការផ្សព្វផ្សាយយ៉ាងពេញទំហឹងដើម្បីជូនដំណឹងដល់ប្អូនៗដែលមានចំណាប់អារម្មណ៍ និងបានកំពុងដំណើរការបង្រៀនជាបណ្តើរៗ។

- ប្អូនៗអាចមកហ្វឹកហាត់តន្រ្តីនៅរៀងរាល់ថ្ងៃធ្វើការរបស់យើង លើសពីថ្ងៃចុងសប្តាហ៍។ ចំណែក​ឯថ្នាក់​តន្រ្តី​នៅ​ចុង​សប្តាហ៍វិញ ក៏អាចទទួលសិស្សច្រើនជាងមុនដែរ ចន្លោះពី៧-១០នាក់/ម៉ោង។

- ក្រៅពីការហាត់់សិល្បៈពិសេសនៅថ្ងៃអាទិត្យ ប្អូនផ្នែករាំសម័យទំនើបជាក្រុម ក៏អាចមកបន្តហ្វឹកហាតឡើង​វិញហើយ...។ គោលបំណងមួយទៀតរបស់យើងនៅក្នុងឆ្នាំនេះ គឺត្រូវសម្រេច​ឲ្យបាននូវការសម្តែងសិល្បៈ​ប្រចាំត្រីមាស​នៅកន្លែងយើងឡើងវិញ ដែលត្រូវបានអាក់ខានកាលពីឆ្នាំ២០២០ ដោយបញ្ហាការរាតត្បាតនៃកូវិដ-១៩ ក្រោយពីការ​រៀប​ចំ​បានតែម្តងប៉ុណ្ណោះ។

- សកម្មភាពថ្មីៗដែលយើងបានបង្កើតនៅឆ្នាំ២០២០ ក៏នឹងត្រូវបន្តជំហ៊ានយ៉ាងស្វាហាប់ចូលមកក្នុងឆ្នាំថ្មីនេះ​ (២០២១) ជាមួយនឹងការបង្កើនឲ្យកាន់តែញឹកញាប់ជាងមុនដូចជា ផ្នែកអប់រំនៅតាមសហគមន៍ជនបទ ផ្នែកបណ្ណាល័យ​ចល័ត ដែលរួមបញ្ចូលបន្ថែមឲ្យកាន់តែខ្លាំងក្លានូវសកម្មភាពច្នៃប្រឌិតនានា និងល្បែងកម្សាន្ត​បង្កើន​ប្រាជ្ញា។ល។​  ចំពោះ​សកម្មភាពបណ្ណាល័យ និងសាលល្បែងប្រចាំថ្ងៃ ក៏ដំណើរធម្មតាវិញដែរ។

- ការបង្កើនទំនាក់ទំនងបន្ថែមជាមួយស្ថាប័ននានាទាំងរដ្ឋ និងឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីធ្វើការពង្រីកផ្នែកសកម្មភាពសិល្បៈ វប្បធម៌ ក៏ដូចជាផ្នែកអប់រំ តាមរយៈបំផុសឲ្យមានការមកហាត់រៀនរបាំ ទៅដល់ក្មេងៗនៅតាមស្ថាប័នទាំងនោះ ដោយមានការជួយជ្រោមជ្រែង និងសហការពីយើង។  ហើយយើងក៏កំពុង​ធ្វើការ​ជា​មួយនឹងមន្ទីរវប្បធម៌ដើម្បីធ្វើការពង្រឹងសមត្ថភាពបុគ្គលិកយើង តាមរយៈការជួយបណ្តុះ​បណ្តាល​ពីមន្រ្តីជំនាញរបស់​មន្ទីរ​ផងដែរ។ ការធ្វើកម្មវិធីជជែកពិភាក្សារវាងយុវវ័យ និងយុវវ័យ ពាក់ព័ន្ធនឹងចំណេះដឹងអប់រំ ក៏គ្រោងនឹងរៀបចំឡើង ជាមួយ​នឹង​អង្គភាពផ្សេងៗដែរក្នុងឆ្នាំនេះ។

- សកម្មភាពកីឡាដំណើរដូចប្រក្រតីវិញតាមរយៈដាក់ឲ្យលេងនូវកីឡាប្រចាំថ្ងៃជាច្រើនប្រភេទដូចជា វាយសី វាយប៉េងប៉ុង បាល់ទាត់ បាល់បោះ និងការហ្វឹកហាត់ពិសេសផ្នែកបាល់ទាត់នៅរៀងរាល់ថ្ងៃអាទិត្យ។ ត្រីមាសទី១នៃឆ្នាំនេះ យើងគ្រោងនឹងរៀបចំការប្រកួតបាល់ទាត់មិត្តភាពចំនួន១លើក និងគ្រោងចូលរួមការប្រកួតមួយផ្នែកយុវជនអាយុ​ក្រោម​១៤ឆ្នាំ (U14) ដែលយើងត្រៀមចំនួន២ក្រុម នៅដើមខែមីនា ២០២០។

- ចំពោះកិច្ចការសួនបន្លែយើងនៅតែបន្តរៀបចំ ហើយក៏គ្រោងនឹងពង្រីក។ រីឯកន្លែងស្នាក់នៅ​ក៏​កំពុង​គ្រោង​ផ្សព្វ​ផ្សាយ​ដើម្បីទទួលឲ្យសិស្ស-និស្សិតបានស្នាក់នៅច្រើនជាមុនដែរ។ ក្រៅពីនោះយើងគ្រោងនឹងបន្តកម្មវិធីអាហារដ្ឋាន​សិស្ស​របស់យើងជាមួយក្រុមគោលដៅដែលបានមកស្នាក់នៅតែម្តង ក្រៅពីបិទបញ្ចប់សកម្មភាពអាហារចល័តដើមឆ្នាំ២០២១។

(Kakada N.)