KAMPOT, et le Covid-19. Avril 2020

Kampot est devenu remarquablement calme après que le Ministère de l’Éducation, de la Jeunesse et des Sports du Cambodge a publié le 16 mars 2020 les instructions pour avancer les dates de petites vacances, pour tous les secteurs de l’éducation publique et privée, dans le but de lutter contre le Coronavirus. Le même jour, l'équipe de la MJC Kampot a immédiatement décidé de suspendre des cours de langues dès le lendemain, le 17 mars. Le nombre de personnes infectées au Cambodge n’était pas très élevé et certains patients ont même été guéris. Mais tout le monde ici s’inquiète toujours de cette situation de pandémie mondiale. Les gens portent un masque et prennent soin de se protéger contre le Covid-19. Nous voyons souvent des gens avec leur gel hydro-alcoolique. Certains restaurants, épiceries, et magasins sont fermés, parce que la plupart des gens restent à la maison, quand ils peuvent. Il y a d’autres endroits qui sont fermés en suivant les instructions des autorités locales pour protéger la population contre la contamination. Pour les secteurs publics, privés, ou les ONG qui restent ouverts, ils font vraiment attention à la santé et à l’hygiène et, plus si possible, ils favorisent le télétravail. (Kakada NGETH) 

(Voir GALERIE Album Photos : cliquer ici)

កំពតប្រែជាស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំនៅថ្ងៃទី១៦មីនា ២០២០ក្នុងការចាប់ផ្តើម​​វិស្សមកាល​​តូចមុនកាលកំណត់ចំពោះ​​ផ្នែកអប់រំ ទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ១៩។ នៅថ្ងៃនោះដែរ យើងបានសម្រេចផ្អាកជាបណ្តោះ​​​អាសន្ននូវសកម្មភាពថ្នាក់រៀននានារបស់យើង ដែលត្រូវបានផ្សព្វផ្សាយ និងចាប់ផ្តើមចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកដែលបានឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាគឺមានចំនួនមិនច្រើនទេ ហើយអ្នកជំងឺមួយចំនួនគឺត្រូវបានព្យាបាលឲ្យជាសះស្បើយ។ ប៉ុន្តែមនុស្សគ្រប់គ្នានៅតែបារម្ភអំពីស្ថានភាពនៃការរាតត្បាតជាលក្ខណៈសកលនេះនៅក្នុងសកលលោក​​ទាំងមូល មនុស្សមួយចំនួនបានពាក់ម៉ាស់ ហើយក៏យកចិត្ត​​ទុកដាក់ខ្ពស់ក្នុងការការពារខ្លួនរបស់ពួកគេពីជំងឺកូវីដ១៩ផងដែរ ជារឿយៗយើងបានឃើញមនុស្ស​​មួយចំនួនយកជែលនិងអាកុលលាងដៃទៅតាមខ្លួនរបស់ពួកគេ ភោជនីយដ្ឋាន ហាងលក់គ្រឿង​​​​​ទេស ហាងចាប់ហ៊ួយ មួយចំនួននៅតែបិទទ្វារ ព្រោះតែមនុស្សភាគច្រើនព្យាយានៅផ្ទះឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ចំណែកឯកន្លែ​​​​មួយចំនួនផ្សេងទៀត គឺនៅតែត្រូវបានបន្តបិទទៅតាមសេចក្តីណែនាំរបស់អាជ្ញាធម៌ដើម្បីការពារប្រជាជន​​ពីការ​​ឆ្លងជំងឺកូវីដ១៩។ សម្រាប់ផ្នែកសាធារណៈ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដែលបើកទ្វារដំណើរ​​ការ ពិតជាបានយកចិត្តទុកដាក់ទៅលើផ្នែកសុខភាព ហើយនិងអនាម័យបន្ថែមពីលើនេះ ពួកគេក៏បានផ្តោតទៅលើការធ្វើកិច្ចការតាមរយៈប្រព័ន្ធអេឡិចត្រូនិក ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។